
គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ រឿង «The Con-Heartist» ឬ «Ai…Khun Lor Loung» ដែលមាន Nadech Kuigimiya, Baifern Pimchanok និង Bank Thiti ជាតួឯកបានវាយកំទេចកំណត់ត្រាដោយរកបាន ៥៣,៦លានបាត (ខ្ទង់ ១ ៧៨១ ៧៣៧ដុល្លារ) ឯណោះនៅ Box Office ក្នុងប្រទេសថៃ បន្ទាប់ពិចាក់ផ្សាយបានត្រឹម ៨ថ្ងៃ។

បើតាមព័ត៌មាន ភាពយន្តបែបកំប្លែងមួយនេះអាចរកបានដល់ទៅ ៣,៦៨លានបាត (ខ្ទង់ ១២២ ៣២៤ដុល្លារ) នៅថ្ងៃចាក់ផ្សាយដំបូងក្នុងទីក្រុងបាងកក ប្រទេសថៃ។ ដូចនេះវាបានក្លាយទៅជាភាពយន្តខ្នាតធំដែលឈរនៅតំណែងទី២ ក្នុងនាមជារឿងដែលរកចំណូលបានច្រើនបំផុតត្រឹមថ្ងៃដំបូង ក្នុងឆ្នាំ២០២០នេះ៕
