Taew សុំដកឃ្លាពីសិល្បៈមួយរយៈ មក​សុំសីលនៅកន្លែងដ៏​ស្ងប់ស្ងាត់

មួយ​រយៈ​ចុង​ក្រោយ​សង្គម​សិល្បៈ​ថៃ​ ហាក់​ដូច​ជា​មាន​រឿង​រ៉ាវ​ផ្ទុះ​ឡើង​ជា​បន្តបន្ទាប់​ ជាពិសេស​ការ​បែក​បាក់​ស្នេហា ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​តារា​ទាំង​នោះ​មាន​ការសោកស្ដាយ​ដួចគ្នា។ ក្នុង​ចំណោម​នោះ​ក៏​មាន​ Taew Natapohn ដែរ ដែល​បាន​ចែក​ផ្លូវ​ជាមួយ​នឹង​មិត្តប្រុសដែល​ស្រឡាញ់​គ្នា​ដល់​ទៅ​ជាង​ ១០​ឆ្នាំ។

ជាក់​ស្ដែង​ ថ្មីៗ​នេះ​ដែរ​ Taew Natapohn បាន​សម្រេច​ស្លៀកស មក​សុំ​សីល​ ប្រតិបត្តិធម៌​នៅ​ Sathira Dhammasathan Meditation Center។ រូបថត​ជា​ច្រើន​សន្លឹក​ ត្រូវ​បាន​បង្ហោះ​ដោយ​ Taew ផ្ទាល់​លើគណនី​ Instagramដោយ​បាន​បង្ហាញ​ពី​ស្នាមញញឹម​ បញ្ជាក់​ថា​នាង​ស្រស់ស្រាយ​ និង​ជ្រះ​ថ្លា​បំផុត។

ឃើញ​រូប​ទាំង​នេះ​ហើយ​ ទាំង​មិត្តភ័ក្តិ និង​អ្នក​គាំទ្រ​របស់​នាង​ក៏​បាន​ចូល​ Comment និង​អនុមោទនា​បុណ្យ​ជាមួយ​នាង​យ៉ាង​ច្រើន។