
iPhone 12 Series មានលក់ក្នុងប្រទេសចិនជាផ្លូវការ ដោយតាមហាងផ្លូវការរបស់ Apple គឺមានតម្លៃចាប់ពីប្រមាណ ៨៣៨ដុល្លារឡើងទៅ។ យ៉ាងណាក្ដីនៅប្រទេសចិនគេក៏អាចរកទិញ iPhone 12 បានពីហាងលក់មិនផ្លូវការ ដែលអាចទិញបានក្នុងតម្លៃធូរថ្លៃជាងឆ្ងាយ។
ជាក់ស្ដែងដូចជាផ្សារលក់ដុំផលិតផលអេឡិចត្រូនិកថ្មីនៅទីក្រុងសិនចិន គេអាចស្វែងរកទិញ iPhone 12 Pro Max ថ្មីក្នុងតម្លៃត្រឹមប្រមាណ ៩៥០ដុល្លារប៉ុណ្ណោះ (សម្រាប់ទំហំ 128GB) ដែលនៅហាងផ្លូវការមានតម្លៃដល់ប្រមាណ ១ ៤១៧ដុល្លារ។ នេះបើតាមការឲ្យដឹងពីគណនី YouTube មួយឈ្មោះ Nikolay Tanev។