iPhone 12 ស្រោបមាសសុទ្ធពីរដើម អ្នកនៅខ្មែរហ៊ានទិញមិនញញើត

​ត្រកូល iPhone 12 series បាន​ប្រកាស​ចេញ និង​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​រួច​មក​ហើយ តែ​នៅ​មិន​ទាន់​អស់​ទេមាន​អតិថិជន​ម្នាក់​បាន​ធ្វើ​ការ​កុម្ម៉ង់​ទិញ iPhone 12 Pro និង 12 Pro Max ស្រោប​មាស។

iPhone 12 Pro Max Diamond Gold 24k ប្រភេទ Limited Edition ដែល​ត្រូវ​បាន​ហាង Vertu Man Phone Shop បាន​បង្ហាញ​នៅ​ថ្ងៃ​​នេះ រួម​ជា​មួយ iPhone 12 Pro មួយទៀត ដែល​មាន​អតិថិជន​បាន​ធ្វើ​ការ​កុម្ម៉ង់​ទិញ​ជា​ពិសេស។

ប្រភព​ពី​ហាង​ដដែល​​ក៏​បាន​បង្ហាញ​ពី​តម្លៃ iPhone 12 ទាំងពីរ​គ្រឿង​​​ស្រោប​ទៅ​ដោយ​មាស និង​មាន​​ដាំ​ពេជ្រ​នៅ​ផ្នែក​ខាង​ក្រោយ Logo Apple រួម​ជា​មួយ​ប៊ូតុង​នៅ​ផ្នែក​ចំហៀង និង​​មាន​​ដំបូង​គេ​នៅ​ខ្មែរ ​មាន​តម្លៃ ១៩ ១៦០ដុល្លារ។

យ៉ាង​ណា​មិញ​សម្រាប់​តម្លៃ iPhone 12 ដែល​មាន​ស្រោប​មាស និង​ដាំ​ពេជ្រ​នេះ​ម្ចាស់​ហាង​ខាង​លើ​​មិន​បាន​បញ្ជាក់​ពី​តម្លៃ​មួយ​គ្រឿង​ៗ​ឡើយ តែ​បើ​តាម​ការ​ប៉ាន់​ស្មាន​ម៉ូដែល iPhone 12 Pro Max Diamond Gold 24k ប្រភេទ Limited Edition អាច​មាន​តម្លៃ​មិន​ក្រោម ១ម៉ឺន​ដុល្លារ​ឡើយ៕