
រាជធានីភ្នំពេញ ៖ ដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ពិសេសធានាបាននូវការធ្វើដំណើរកម្សាន្តទេសចរណ៍ប្រកបដោយសុវត្ថិភាពនិងការទទួលខុសត្រូវ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាឱកាសថ្ងៃឈប់សម្រាកជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី
១៧ដល់ទី២១ ខែសីហា ឆ្នាំ២០២០ ខាងមុខ ក្រសួងទេសចរណ៍ សូមណែនាំដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដូចខាងក្រោម ៖
១-បន្តជំរុញការអនុវត្តសុវត្ថិភាពទេសចរណ៍ទាំង៦ឲ្យបានហ្មត់ចត់និងរួមមាន វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍ វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋាន វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មដឹកជញ្ជូនផ្លូវទឹក វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មដឹកជញ្ជូនផ្លូវគោក វិធានសុវត្ថិភាពទេសចរណ៍សម្រាប់រមណីយដ្ឋានទេសចរណ៍ និងវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍។

២-បន្តចូលរួមយកចិត្តទុកដាក់លើការផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ខាងលើ ដល់ប្រតិបត្តិករទេសចរណ៍ ម្ចាស់មូលដ្ឋានអាជីវកម្មនិងនៅតាមគោលដៅទេសចរណ៍ទូទាំង២៥រាជធានី-ខេត្ត ។
៣-ត្រូវសហការជាមួយប្រតិបត្តិករទេសចរណ៍ ក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ ពង្រឹងគុណភាពសេវាកម្មនិងផលិតផលទេសចរណ៍ ដោយអនុលោមតាមវិធានសុវត្ថិភាព ទេស
ចរណ៍ និងគោលការណ៍ណែនាំពីក្រសួងសុខាភិបាលក្នុងដំណាក់កាលជំងឺកូវីដ-១៩ ព្រមជា
មួយនឹងការលើកកម្ពស់អនាម័យម្ហូបអាហារ បរិស្ថាន និងការរក្សាតម្លៃផលិតផល និងសេវា
កម្មឲ្យបានសមរម្យ ។

៤-ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ បន្ថែមលើការគ្រប់គ្រងគោលដៅទេសចរណ៍ប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ អនាម័យ និងទីចំណតជូនភ្ញៀវទេសចរឲ្យបានល្អប្រសើរ ។
៥-ត្រូវសហការជាមួយអាជ្ញាធរដែនដីនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់លើការពិនិត្យនិងគ្រប់គ្រងកន្លែងដែលងាយគ្រោះថ្នាក់នៅតាមកន្លែងកម្សាន្តនានា និងតាមតំបន់ឆ្នេរសមុទ្រ និងត្រូវរៀបចំក្រុមការងារសម្រាប់សង្គ្រោះបន្ទាន់នៅតាមគោលដៅទេសចរណ៍នីមួយៗឲ្យបានល្អ ៕