


លោក Term Chaninthorn ដែលត្រូវបានគេស្គាល់ច្បាស់ថាជាអ្នកដឹកនាំរឿងដ៏ល្បីរឿង «ភ្លើងបុណ្យ» បានលាចាកលោកហើយ ដោយសារសម្លាប់ខ្លួនឯងនៅខុនដូផ្ទាល់ខ្លួន នៅអាយុ ៥៩ឆ្នាំ។ បើតាមការឲ្យដឹងពីបណ្ដាញព័ត៌មានជាច្រើនគេជឿថា ការធ្វើអត្តឃាតពេលនេះ គឺមកពីលោកកើតជំងឺស្ត្រេស និងពិបាកចិត្ត នឹងស្ថានភាពសុខភាពខ្លួនឯងពេក។



មរណភាពរបស់លោក ពិតជាបានធ្វើឲ្យពិភពសិល្បៈកក្រើកជាថ្មី ពិសេសមានការសោកស្ដាយជាខ្លាំងពីសំណាក់អ្នកគាំទ្រ ពិសេសតារាៗដែលធ្លាប់រួមការងារជាមួយនឹងលោក។ ក្នុងនោះឃើញមានការបង្ហោះសម្ដែងការសោកស្ដាយរបស់តួក្នុងរឿង «ភ្លើងបុណ្យ» មាន Bella Ranee, Pong Nawath, Janie Tienphusuwan រួមនឹងតារាផ្សេងទៀតដូចជា Anne Thongprasom, Noon Ramida, Beau Benjasiri និងតារាផ្សេងទៀត៕