អាជីវកម្មលក្ខណ:គ្រួសារលក់នៅផ្ទះតិចតួចសោះ អាចរកចំណូលបានរាប់រយដុល្លារក្នុងមួយថ្ងៃៗ!

កញ្ញា ម៉ៅ សុធារី

កញ្ញា ម៉ៅ សុធារីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យន័រតុន​ផ្នែកស្ថាបត្យកម្ម។​ ដោយសារតែចង់ធ្វើអ្វីដែលប្លែកថ្មីៗ ក៏ចាប់ផ្តើមធ្វើនំខេកចាហ៊ួយនេះសម្រាប់ក្រុមគ្រួសារនិងមិត្តភក្តិញុំាប៉ុណ្ណោះ តែដោយសារតែរសជាតិអាចទទួលយកបានពីក្រុមគ្រួសារ នឹងមិត្តភក្តិ កញ្ញាក៏សាកល្បងលក់តាមអនឡាយ ឃើញថាមានការគាំទ្រជាច្រើនពីសំណាក់អតិថិជន​​​ទើបកញ្ញាបន្តធ្វើវារហូតមកដល់សព្វថ្ងែនេះ។

នំខេកចាហ៊ួយ

កញ្ញាបានបន្តទៀតថា ក្នុងរយ:ពេលនៃការចាប់ផ្តើមធ្វើអាជីវកម្មនេះ គឺ២ឆ្នាំមកហើយដែលចំណាយដើមទុនតិចតួច ហើយអ្វីដែលពិសេសនោះ មិនត្រឹមតែមាន នំខេកចាហ៊ួយមួយមុខទេ កញ្ញាបានច្នៃបង្កើតជានំពីរប្រភេទផ្សេងទៀត គឺ នំផេក​ខេកគ្រីមដូង និងសង់ខ្យាដុតរួមជាមួយផងដែរ។

នំផេក​ខេកគ្រីមដូង និងសង់ខ្យាដុត

កញ្ញាបានបន្ថែមទៀតថាចំពោះចំណូលនៃការលក់នំ​ក្នុងមួយថ្ងែវិញ បើទាបបំផុត៥០ដុល្លារ ប៉ុន្តែក៏មានថ្ងៃខ្លះមានអ្នកកម្ម៉ង់ឲ្យធ្វើច្រើនបើគិតជាមធ្យមក្នុងមួយថ្ងៃ ចំណូលអាចលោតទៅដល់ពី១០០ទៅ៣០០ដុល្លារ បើតម្លៃនំវិញគឺធូរថ្លៃសមរម្យ។

នេះជាអាជីវកម្មមួយដែលកើតមកពីក្ដីស្រម៉ៃ គំនិតឆ្នៃប្រឌិតថ្មីៗ ប្លែក នឹងធ្វើឲ្យអាជីវកម្មនោះទទួលបានជោគជ័យ៕


អត្ថបទដោយ៖ Sreang Chandy

ប្រភព៖   Business Cambodia