អស្ចារ្យណាស់! ក្រុមហ៊ុន Cleanbodia បានរកឃើញការផលិតថង់ចេញពីរុក្ខជាតិ….(មានវីដេអូ)

គំនិតច្នៃប្រឌិតថ្មីមួយទៀតដែលកើតចេញពីក្រុមហ៊ុន Cleanbodia បានផលិតថង់ចេញពីរុក្ខជាតិដើម្បីរួមចំណែកក្នុងការកាត់បន្ថយការបំពុលបរិស្ថានដោយសារតែសព្វថ្ងៃនេះមានតំរូវការប្រើប្រាស់ច្រើននៃថង់។ វាពិតជារឿងដ៏អស្ចារ្យបំផុតដែលក្រុមហ៊ុន Cleanbodia អាចធ្វើបាននេះបើតាមការរៀបរាប់បានអោយដឹងថា ថង់នេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់ដំឡូងមីដែលវានឹងរលាយទៅវិញក្នុងរយះពេលប្រំាមួយខែខុសពីថង់ដែលធ្វើដោយប្លាស្ទិចវាមានអាយុកាលពី ១០០ឆ្នំា ទៅ ៤៥០ឆ្នំា។

ថ្មីៗនេះបងស្រីម្នាក់ម្ចាស់ទំព័រ Think Plastic បានបង្ហោះវីដេអូរបស់គាត់និយាយរៀបរាប់ពីការប្រើប្រាស់ប្រអប់ក្រដាស និងថង់ច្នៃចេញពីរុក្ខជាតិដោយក្រុមហ៊ុន Cleanbodia ពិតជាគួរឲ្យភ្ញាក់ផ្អើលនឹងចាប់អារម្មណ៍ជាខ្លាំង ។ អត្ថប្រយោជន៍ជាច្រើនពីថង់ប្លាស្ទិកច្នៃពីរុក្ខជាតិនេះ បានធ្វើឲ្យមហាជនមានការយគាំទ្រ ដោយបានចែករំលែកពីគណនីមួយទៅគណនីមួយទៀត។

ដូចនេះសូមបងប្អូនលោកតាលោកយាយមេត្តាជួយគំាទ្រថង់ធ្វើចេញពីរុក្ខជាតិដើម្បីរួមចំណែក្នុងការកាត់បន្ថយការបំពុលបរិស្ថាននៅជំុវិញខ្លួន។ ត្រូវចងចំាថាបរិស្ថានស្អាតទើបយើងអាចរស់នៅដោយមានសុខភាពល្អនិងមានកំលាំងមំាមួន ព្រមទាំងអាចជួយឲ្យប្រជាកសិករខ្មែរដាំដំឡូងមីមានទីផ្សារលក់ចេញផងដែរ។ ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចចូលទៅជាវតាមរយៈលីងនេះ http://www.cleanbodia.com/en/order/. ឬក៏ធ្វើការសាកសួរព័ត៌មានទៅទំព័រ Cleanbodia បាន៕​

បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

Think Plastic

ជឿអត់ បើគេថាវាជាថង់ តែមិនមែនប្លាស្ទិច? បើជឿ សូមដាក់ សញ្ញាបេះដូង បើមិនជឿសូមដាក់សញ្ញា មេដៃ Take away? Then use biodegradable products! #ThinkPlastic

Think Plastic 发布于 2019年3月23日周六