
ចង់មើលតារាចម្រៀង នីកូ ច្រៀងផ្ទាល់ៗអត់? ហើយចង់ជួប និងថត Selfie ជាមួយអ្នកស្រីស្អាត សាច់ចាំ សុខ សោម៉ាវត្តី អត់? បើចង់ កុំភ្លេចមកលេងកម្មវិធី “ដំណើរទៅកាន់ផ្សារទំនើបអូឡាំព្យានារដូវភ្លៀង” ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី ១៧ សីហា ២០១៩ ស្អែកនេះ ព្រោះនឹងមានហ្គេមសប្បាយៗជាច្រើន ដែលបើកឲ្យចូលរួមដោយសេរី។
ក្រៅពីមានហ្គេមកម្សាន្ត និងបានមើលការសម្ដែងពិសេសៗ ផ្ទាល់ៗពីតារាល្បីហើយនោះ កម្មវិធីក៏មានការផ្ដល់រង្វាន់ជាច្រើនសរុបរហូតដល់ ១ ម៉ឺនដុល្លារ។ រង្វាន់ទាំងអស់រួមមាន ម៉ូតូទំនើប ១ រង្វាន់ ទូទឹកកក ៣ រង្វាន់ នាឡិកាដៃទំនើប ១០ រង្វាន់ ការស្នាក់នៅសណ្ឋាគារឯករាជ្យ លំដាប់ផ្កាយ ៥ នៅក្រុងព្រះសីហនុ សម្រាប់២ នាក់ ៥ រង្វាន់ ការស្នាក់នៅសណ្ឋាគារ Olympia City Hotel សម្រាប់ ២ នាក់ ៥ រង្វាន់ និងរង្វាន់ផ្សេងៗទៀតជាច្រើន។

ដើម្បីឈ្នះ អ្នកគ្រាន់តែចំណាយ ១៥ ដុល្លារ នៅក្នុងហាងណាមួយ ឬ ១០ ដុល្លារ ទៅលើចំណីអាហារក្នុងផ្សារទំនើបអូឡាំព្យា (ការចំណាយត្រូវឋិតក្នុងវិក្កយបត្រតែមួយ) រួចបង្ហាញវិក្កយបត្រទៅកាន់បញ្ជរសេវាព័ត៌មាននោះលោកអ្នកនឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងភ្លាមៗតែម្តង។
កម្មវិធីសម្ពោធ “ដំណើរទៅកាន់ផ្សារទំនើបអូឡាំព្យានារដូវភ្លៀង” ជាមួយកិត្តិយសលោក នីកូ និងសុខ សោម៉ាវត្តី នឹងធ្វើឡើងនៅផ្សារទំនើបអូឡាំព្យា ក្នុងថ្ងៃសៅរ៍ ទី ១៧ សីហា ២០១៩ នេះចាប់ពីម៉ោង ៥:៣០ នាទីល្ងាចទៅ។ សម្រាប់ការទិញទំនិញផ្សងសំណាងនេះ គឺនឹងចាប់ផ្ដើមពីថ្ងៃ ១៧ សីហារហូតដល់ថ្ងៃ ៥ តុលា ឆ្នាំ ២០១៩។


