
ដូចដែលប្រិយមិត្តនិងមហាជនពិតជាស្គាល់ច្បាស់ជាក់ជាមិន គឺអតីតតារាសម្តែងស្រីដ៏ល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា ដែលជាតារាសម្តេងជើងចាស់ ពោរពេញដោយសមត្ថភាព និង ទេពកោសល្យ តែយ៉ាងណា តារារូបនេះបានបាត់ខ្លួនលែងបង្ហាញមុខ នៅលើវិថីសិល្បៈច្រើន ក្រោយពីនាង រៀបការកសាងអនាគតជាមួយ អតីតតារាចម្រៀង លោក សាពូន មីដាដា។

បន្ទាប់ពីបានចែកផ្លូវគ្នាស្ងាត់ៗជាមួយអតីតស្វាមី អ្នកនាង សឿ សុធារ៉ា បានបញ្ជាក់ក្តែងៗពីការចង់បានស្នេហាជាលើកទី២ ហើយក៏ជាលើកចុងក្រោយសម្រាប់នាងផងដែរ។

តាមរយៈការបង្ហោះសារមួយរបស់ សឿ សុធារ៉ា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានបញ្ជាក់យ៉ាងដូច្នេះថា៖

ក្នុងមួយជីវិតនេះ ខ្ញុំសូមរៀបការតែ២ ដងទេបងប្អូនទាំងអស់គ្នា តែបើសិនជាការរៀបការលើកទី២ របស់ខ្ញុំទទួលបរាជ័យទៀត បេះដូងរបស់ខ្ញុំគ្មានប្រអប់ចំពោះរឿងស្នេហាទៀតឡើយ។

គួររំលឺកឡើងវិញដែរថា អ្នកនាង សឿ សុធារ៉ា និងលោក សាពូន មីដាដា បានចាប់ដៃគ្នាកសាងអនាគតជាប្តីប្រពន្ធ បានរយៈពេលជាច្រើនឆ្នាំមក ដែលបានបន្សល់នូវកូន២នាក់ជាចំណងនៃស្នេហាអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ដោយកូនស្រីមានអាយុ១០ ឆ្នាំ និង កូនប្រុសពៅម្នាក់អាយុ៣ឆ្នាំ៕