សាត់ ដា​នី មាន​វិជ្ជា​សិល្បៈ​បែប​នេះ ទើប​​នាង​ច្រៀង​បាន​គ្រលួច​តែ​ម្តង

រាជធានី​ភ្នំពេញ ៖ កញ្ញា សាត់ ដា​នី ដែល​បងប្អូន​នៅ​បណ្តាញ​សង្គម​សិល្បៈ​និយម​ស្តាប់​ស្គាល នូវ​សំឡេង​ច្រៀង​ចម្រៀង​យីកេ និង​បទ​របស់​លោកស្រី ហ៊ឹ​ម ស៊ី​វន កំពុង មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​។ នាង​ជា​កូន​កសិករ​ម្នាក់ រស់នៅ​ខេត្តកំពង់ស្ពឺ​។ ដោយសារ​តែ​អំណោយផល​ពី​ធម្មជាតិ​រុញ​ឱ្យ​នាង​ប្រឹង​ហាត់ពត់​សំឡេង រហូត​អាច​ឆក់​ចិត្ត​គេ​បាន​។

បើ​រំលឹក​ពី​ស្រុក​កំណើត ដា​នី កើត​នៅ​ខេត្តតាកែវ ហើយ​ប្តូរ​មក​រស់នៅ​ខេត្តកំពង់ស្ពឺ តាំងពី​តូច​។ នាង​មាន​ឪពុក​ជា​អ្នកភ្លេង​បុរាណ ដែល​ជា​ចំណែក​មួយ​ជួយ​ឱ្យ ដា​នី ចេះ​ច្រៀង ចម្រៀង​បុរាណ ភ្លេង​ការ ពី​មួយ​បទ​ទៅ​មួយ​បទ​បាន​។

នៅ​ទីបំផុត សាត់ ដា​នី ក៏​ចាប់​យក​ចម្រៀង ភ្លេង​ការ ច្រៀង​តាម​រោងការ ផ្អើល​អ្នកស្រុក​កំពង់ស្ពឺ ជា​ពិសេស​អ្នក​បរ​សេដ្ឋ គឺ​ចូល​ចិត្ត​សំឡេង​នាង​។ ដោយសារ​មានការ​ជ​ម្រុ​យ ហើយ​ខំ​ហាត់រៀន​ពី​គ្រូសិល្បៈ​ផ្នែក​ចម្រៀង​បុរាណ សាត់ ដា​នី ដែល​មាន​ទឹកមុខ​ស្លូតបូត​រម្យ​ទុំ មិនសូវ​ចេះ​និយាយ​ស្តី ក៏​ចូល​ប្រឡង​ចម្រៀង ប្រចាំ​ថ្នាក់​ខេត្ត​។

នាង​បាន​ប៉ែង បេក្ខជន ចូលរួម​ច្រៀង រហូត​ក្មេង​ស្រី​ម្នាក់​នេះ​បានជា​ប់លេង​មួយ​ផ្នែក​ចម្រៀង​បុរាណ​ប្រចាំ​ខេត្ត​។ ពិតជា​ពិសេស​១​តង់ ទៀត សាត់ ដា​នី ត្រូវ​បាន​បញ្ជូន​ឱ្យ​តំណាង​ខេត្ត​មក​ប្រឡង កម្មវិធី «​ចម្រៀង​ខ្មែរ​ជា​សាកល​២០១៩» ក៏​ផ្តួល​បង​ៗ តាម​ខេត្ត​ច្រើន​ទៀត អែប​ម្ខាង ក្រោម​ការ​វាយតម្លៃ​សុទ្ធតែ​លោកគ្រូ​ៗ មានបទពិសោធន៍ និង​សាស្ត្រាចារ្យ​សិល្បៈ​។

ចុង​ក្រោយ ដា​នី ជាប់​ចំណាត់ថ្នាក់​លេខ​៣ ទូ​ទាំង​ប្រទេស ខណៈ​លេខ​១ បុរាណ​បាន​ទៅ​លើ បេក្ខ​នារី​មក​ពី​ប្រទេស​បារាំង​។ ក្រោយ​ពេល​ជាប់​លេខ ដា​នី បាត់​មុខ​មួយ​រយៈកាល និង​ចុង​ក្រោយ ស្រាប់តែ​បង្ក​ការ​ទាក់ទាញ​លើ​បណ្តាញ​សង្គម តាម​រយៈ​វី​ដេ​អូ​ចម្រៀង បែប​ខ្មែរ ច្រៀង​យ៉ាង​ក្រ​លួច​។

មាន​អ្នកខ្លះ​ហៅ​នាង​ថា ហ៊ឹ​ម ស៊ីវ​នទី​២ ស្រ​ដៀង ហើយ​ភ្ញាក់ផ្អើល​បុប្ផា​មក​ពី​ស្ពឺ​នេះ​សោះ​។ យ៉ាងណាមិញ ពេល​នេះ ដា​នី និង​ដៃគូ​ចម្រៀង ត្រូវ​បាន​ក្រសួង​ព័ត៌មាន​យក​វី​ដេ​អូ​នាង ផលិត​ជាមួយ​ក្រុមការងារ ធ្វើការ​ផ្សាយ​លើ​ផេ​ក​អោយ​តែ​ចេញ​បទ​ថ្មី​ៗ​។ នេះ​ជា​ស្នាដៃ​តស៊ូ​មួយ​របស់​ដា​នី និង​ក្រុមការងារ​ធ្វើ​អោយ​ផ្ទុះ​ការ​គាំទ្រ ក្រោយ​រក​ចំណុច​ចាក់​ចំ​បេះដូង​បាន​។

គេ​រំពឹង​ថា បណ្តា​អ្នកដឹកនាំ​កម្មវិធី​សិល្បៈ​ដទៃ​ផ្សេង​ទៀត និង​បន្ត​មើលឃើញ​សាត់ ដា​នី និង​ដៃគូ ចម្រៀង​បុរស បន្ត​មានមុខ​នៅ​លើ​សិល្បៈ ជួយ​បណ្តុះ​គ្នា អោយ​កាន់តែ​ផុស​ផុ​ល្បីល្បាញ​ទៀត នេះ​ជា​ធនធាន​កម្រ​មួយ​ដែល​ពិបាក​រក​។