វៀតណាមរាយការណ៍ពីការផ្ទុះឡើងជំងឺកូវីដ១៩ នៅក្នុងសហគមន៍បន្ថែមទៀត ព្រឹកនេះ

ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍ ទី១ ខែសីហា ២០២០ បានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មីចំនួន១២ ក្នុងតំបន់ដែលជាប់ទាក់ទងនឹងការផ្ទុះថ្មីៗនេះ នៅក្នុងទីក្រុងដាណាង ភាគកណ្តាល ដែលបានទទួលការឆ្លងសរុបដល់ ១១៦នាក់ ចាប់តាំងពីវីរុសនេះបានរាតត្បាតកាលពីសប្តាហ៍មុន។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកជំងឺថ្មីដែលមានអាយុពី ២ ទៅ ៧៨ ឆ្នាំត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យ ដាណាំង។

ប្រទេសវៀតណាមបានកត្រាពីករណីឆ្លងវីរុសឆ្លងវីរុសកូវីដ១៩ សរុបចំនួន ៥៥៨ ករណី និងបានកត់ត្រាពីការស្លាប់ចំនួនពីរលើកដំបូងរបស់ខ្លួនកាលពីថ្ងៃសុក្រ បន្ទាប់ពីការទប់ស្កាត់បានជោគជ័យអស់រយៈពេលជាច្រើនខែមក៕