វីដេអូសម្ដែងបទ «Rain On Me» របស់តារាកំប្លែងជប៉ុន​កំពុង​ផ្ទុះ​ពេញ​ YouTube

តារា​កំប្លែង​ជនជាតិជប៉ុន​ Naomi Watanable បាន​បង្កើត​វីដេអូ​បទ​ចម្រៀងសម្ដែង​ Cover បទ​ «Rain On Me» របស់​ Lady Gaga និង​ Ariana Grande កាល​ពី​ពេល​ថ្មីៗ​នេះ​ និង​កំពុង​ទទួល​បាន​ការ​ចាន់អារម្មណ៍​យ៉ាង​ខ្លាំង។

Watanable តារា​ជប៉ុន​អាយុ​ ៣២​ឆ្នាំ​នេះ​ បាន​និយាយ​ថា​ Lady Gaga ជា​អ្នក​ដែល​ជម្រុញ​ទឹក​ចិត្ត​នាង​ ឲ្យ​ចាប់​យក​ការ​តុបតែង​ខ្លួន​បែប​ Cosplay នេះ។ នេះ​បើ​តាម​ Billboard បាន​បញ្ជាក់។

ក្រោយ​ឃើញវីដេអូ​បទ​ «Rain On Me» ចេញ​ផ្សាយ​កាលពីខែឧសភាកន្លងទៅ នាង​ស្រាប់​តែ​ផុស​គំនិត​ចង់​បង្កើត​ជា​វីដេអូ​បទ​ចម្រៀង​ត្រាប់​តាម​នេះ ហើយ​បានជ្រើស​យក​បេក្ខភាព​ America’s Got Talent រដូវកាលទី១៤​ គឺ​ Yuriyan Retriever មក​សម្ដែង​ជាមួយតែម្ដង។

យ៉ាង​ណា​មិញ​ វីដេអូ​នេះ​ដែរ​បង្ហោះ​កាលពី​ថ្ងៃទី​ ២៥ ខែ​កក្កដា ហើយ​មកដល់​ថ្ងៃទី​៣១ ខែកក្កដា​នេះ​ វា​មាន​អ្នក​ចូល​មើលជាង​ ៦​លាន​ដង​ហើយ៕