
ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ជាក់ជាមិនខានបើនិយាយអំពីតារាចម្រៀង ព្រាប សុវត្ថិ ដែលមានប្រជាប្រិយភាពខ្លាំង។

ដោយឡែកនៅមុននេះបន្តិចលោក ព្រាប សុវត្ថិ បានប្រកាស់ចូលរួមឧបត្ថម្ភថវិកា ១០.០០០.០០០រៀល ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១។

នៅក្នុងនោះផងដែរលោក ព្រាប សុវត្ថិ បានបង្ហោះសារលើគរណីផ្ទាល់ខ្លួនថា៖


ខ្ញុំបាទនិងក្រុមគ្រួសារ សូមចូលរួមឧបត្ថម្ភថវិកា ១០.០០០.០០០រៀល ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១។ កាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌សង្គ្រោះប្រជាពលរដ្ឋខ្មែរដែលកំពុងជួបគ្រោះធម្មជាតិ ជីវភាពខ្វះខាត ជាពិសេសបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំ.ងឺកូ.វី.ដ-១៩។