រោគសញ្ញា​ព្រមាន​ដែល​អ្នក​គួរ​ប្រុងប្រយ័ត្ន ទាក់ទង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល

​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល គឺ​ជា​ជំងឺ​ត្រូវ​ព្យាបាល​ជាបន្ទាន់ ។ សមាគមន៍​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាមេរិក​បាន​និយាយថា អ្នក​គួរតែ ដឹង​នូវ​សញ្ញា​ព្រមាន​ទាំងនេះ ពី​ព្រោះ​ដោយសារ​នៅពេល​ដែល​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កើតឡើង គឺ​តែងតែ​លឿន​បំផុត​។​
​រោគសញ្ញា​ទាំងនោះ​អាច​មាន​ដូចជា​៖

​មានការ​ស្ពឹក​ស្រ​ពន់ ឬ ភាពទន់ខ្សោយ​នៃ​មុខ ដៃ ឬ​ជើង ជាពិសេស​នៅលើ​ផ្នែក​ម្ខាង​ទៀត​នៃ រាងកាយ​ភ្លាមៗ​។​
​មានការ​ភាន់​វង្វេង មាន​បញ្ហា​ក្នុង​ការនិយាយ ឬ ការយល់ដឹង​ភ្លាមៗ​។​
​មាន​បញ្ហា​នៅក្នុង​ការមើល​(​ស្រវាំងភ្នែក​)​ជាមួយ​ភ្នែក​ម្ខាង​ឬ ភ្នែក​ទាំង​ពីរ​ភ្លាមៗ​។​
​មាន​បញ្ហា​ការដើរ មាន​វិលមុខ បាត់បង់​តុល្យភាព ឬ​ការសំរបសំរួល​របស់​លំនោង​ភ្លាមៗ ។​
​មាន​ការឈឺ​ក្បាល​ខ្លាំង​ភ្លាមៗ ដោយ​គ្មាន​មូលហេតុ​។​
​រោគសញ្ញា​ទាំង​ប៉ុន្មាន​ខាងលើ​នេះ​ហើយ ដែល​អ្នក​គួរតែ​ប្រុងប្រយ័ត្ន ហើយ​ប្រសិនបើ​អ្នកមាន​នោះ​អ្នក​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​៕