ម៉េង​ហួង ​ចាប់​ដៃ​គូ​ជា​មួយ សុវណ្ណនាថ ​ប៉ះ​​​ក្រុម​ គ្រូ​ណាប់ បន្ទាប់​មក​អាច​ប៉ះ​ រាជ

ធី ម៉េង​ហួង ចាប់​ដៃ​គូ​ជា​មួយ សុវណ្ណនាថ នឹង​ត្រូវ​ប៉ះ​ក្រុម​របស់​ គ្រូ​ណាប់​ នា​វេលា​ម៉ោង ១២ ថ្ងៃ​ត្រង់​នេះ នៅ​តារាង​បាល់ទះ​ ហេង​ហេង​​មាន​រិទ្ធ ក្រោយ​ប្រកួត​នេះ​ពួក​គេ នឹង​​អាច​ប៉ះ​ក្រុម​របស់​រាជ​បន្ត​ទៀត។

​សម្រាប់​គូ​ថ្ងៃ​នេះ ​ខាង ម៉េង​ហួង មាន​ សុវណ្ណនាថ ណារិទ្ធ និង​​ ហុង លីប៊័ររ៉ូ ស្រប​ពេល​ខាង​គ្រូ​ណាប់​មាន ស្មាត់​គោ ស្មាត់ ផុន និង​ វិចិត្រ ប៉ះ​សេ ។​ ​ក្រោយ​ប្រកួត​នេះ​ ម៉េង​ហួង ប្រាប់​ថា ក្រុម​របស់​គេ​មាន ណារិទ្ធ និង ហុង ​លីប៊័ររ៉ូ ​នឹង​​អាច​ប៉ះ​​ក្រុម​របស់​អធិរាជ​ប្រអប់ រាជ និង​ចាវ (កំពង់​ចាម) អ្នក​ប៉ះ​សេ​មួយ (លេងបីស្មើ) គូ​នេះ ម៉េង​ហួង ថា បាន​ចាត់​លេង​តាំង​ពី​អំឡុង​កូវីដ​មក​​ម៉្លេះ​ ប៉ុន្តែ​​​ពន្យារ​ពេល​លេង​​។

​សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ​រវាង​ក្រុម​ធី​ម៉េង​ហួង និង​ក្រុម​គ្រូ​ណាប់​គឺ ដើម្បី​ត្រៀម​ការ​ប្រកួត​ប្រាក់​លាន​នា​​ថ្ងៃ​ទី​២៥ ដល់ ២៧ ខែ​​វិច្ឆិកា ឆ្នាំ​២០២០​។ ក្រុមដែលបានចូលរួមប្រកួតមានក្រុមឥន្ទ្រីពិឃាដ ឌូក មកពីខេត្តព្រៃវែង ក្រុមអធិរាជប្រអប់ រាជ មកពីខេត្តកំពត ក្រុមកំពង់ចាម មកពីខេត្តកំពង់ចាម ក្រុម ធី ម៉េងហ៊ួង មកពីខេត្តកណ្ដាល ​និងក្រុមអធិរាជបោកបាំង រស់ ហាន់វ៉ា មកពីខេត្តតាកែវ​ជាដើម។​​