មោទនភាពណាស់!កូនខ្មែរជាស្រ្ដីក្លាយជាស្ដេចស្នូកឃើប្រចាំកូរ៉េខាងត្បូង២ឆ្នាំជាប់គ្នា និង

នេះពិតជាដំណឺងគួរជាទីមោទនទៀតហើយ ដោយមាននារីខ្មែរម្នាក់មានសាច់ឈាមជាកូនខ្មែរសុទ្ធ ហើយអាចគ្រងតំណែងជាជើងឯកកីឡាស្ណុកឃើ (Snooker) ឬបុកប៊ីយែនៅប្រទេសកូរ៉េខាងត្បូងដល់ទៅ ២​ ឆ្នាំជាប់គ្នាពោលគឺ ២០១៦-២០១៧ តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី សួង ភាវីជាកូនខ្មែរកើតមានទីកំណើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ប្រទេសកម្ពុជា ហើយបានរៀបការប្តីកូរ៉េនិងទៅរស់នៅប្រទេសកូរ៉េខាងត្បូងតែលោកស្រីមិនបានចូលសញ្ជាតិកូរ៉េខាងត្បូងទេ ដោយចង់តំណាងជាតិខ្មែរលើឆាកអន្ដរជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីបានហាត់រៀនកីឡាស្នូកឃ័រនេះតាមរយៈស្វាមីរបស់ខ្លួនមកទល់បច្ចុប្បន្ន និងទទួលបានការឧបត្ថមគាំទ្រសព្វបែបយ៉ាងពីស្វាមី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយបូកផ្សំនឹងទេពកោសល្យនិងការព្យាយាមលោកស្រីអាចកាន់ពានរហូតចំនួន ៣៣ ពាន ក្នុងនោះបានទទួលជ័យលាភីចំណាត់ថ្នាក់លេខ ១ ដល់ទៅ ១០ដង។

នេះជាវីរភាពដ៏គម្រូមួយសម្រាប់កូនខ្មែរទាំងអស់ ជាពិសេសស្ដ្រីភេទដែលមានសមត្ថភាពគ្រប់បែបយ៉ាង។ ជាងនេះទៅទៀតលោកស្រីក៏ជានិមិត្តរូបដ៏អស្ចារ្យមួយសម្រាប់ពលករពលការិនីខ្មែរដែលទៅធ្វើការក្រៅប្រទេសពិសេសនៅកូរ៉េខាងត្បូងផ្ទាល់៕