មិន​សរសើរ​មិន​បាន!​​ កម្ពុជា​លេខ​១​នៅ​អាស៊ី និង​លេខ​៣​លើ​ពិភពលោក ក្នុង​ការ​ទប់​ស្កាត់​កូវីដ​បាន​ល្អ​បំផុត​

កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ជោគជ័យ​បំផុត​មួយ​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​មេរោគ​ កូវីដ​-១៩​ ក្នុង​រយៈ​ពេល​ជិត​១​ឆ្នាំ​មក​នេះ។​

ខណៈ​បណ្ដា​ប្រទេស​ធំ​ៗ​លើ​សកលលោក​ដូចជា​អាមេរិក​, ប្រេស៊ីល​ និង​ប្រទេស​មួយ​ចំនួន​ធំ​នៅ​អឺរ៉ុប​កំពុង​រង​គ្រោះ​យ៉ាង​គំហុក​ពី​ការ​រាតត្បាត​ក្នុង​វិបត្តិ​កូវីដ​ កម្ពុជា​ដែល​ជា​ប្រទេស​តូច​ក៏​ពិត​មែន​ តែ​មាន​ការ​ទប់ស្កាត់​យ៉ាង​មាន​ប្រសិទ្ធភាព​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​សាកល​ពិសេស​គឺ​ការ​ឆ្លង​ក្នុង​សហគមន៍​។​

​បើ​យោង​តាម​កាសែត​ជា​ភាសា​បារាំង​មួយ​ឈ្មោះ​ Lepetitjournal.com បាន​អះអាង​ថា​តាម​ការ​ចាត់​ថ្នាក់​កម្ពុជា​ឈរ​លេខ​៣​នៅ​លើ​ពិភពលោក​ និង​លេខ​១​ នៅ​អាស៊ី​ ជា​ប្រទេស​ដែល​ទប់ស្កាត់​កូវីដ​ដ៏​ល្អ​បំផុត​ ពោល​គឺ​មាន​ករណី​ឆ្លង​តិច​ និង​មាន​ការ​ត្រៀម​លក្ខណៈ​បាន​យ៉ាង​ល្អ។​ ការ​ចាត់​ថ្នាក់​ធ្វើ​ឡើង​ដោយ​ស្ថាប័ន​ Bureau de Prospective Economique ហៅ​កាត់​ (BPE)៕