មិនធម្មតា! ផ្ទុះការគាំទ្រយ៉ាងខ្លាំងបទថ្មីរបស់ វណ្ណដា ជាបទដំបូងក្នុងកម្ពុជា ដែលមានការច្នៃបែបនេះ

ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនក៏ដូចជាមិត្តៗយុវ័យជាច្រើនបានស្គាល់ច្បាស់ជាក់ជាមិនខានគឺលោក វណ្ណដា ដែលរូបលោកជាតារាចម្រៀងរ៉េប ដែលកំពុងផ្ទុះការគាំទ្រ យ៉ាងកក្រើកទាំង អ្នកគាំទ្រក្នុងប្រទេស និងក្រៅប្រទេសផងដែរ។ លើសពីនេះទៅទៀត គួរឲ្យស្ងប់ស្ងែង នូវស្នាដៃរបស់តារារ៉េប រូបនេះខ្លាំងណាស់ ទាំងភ្លេងដែលប្លែក ស្តាប់ហើយចង់ស្តាប់ទៀត ទាំងអត្ថន័យ ចុងជួន ធ្វើឲ្យអ្នកស្តាប់រសាយអស់ទុក្ខកង្វល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ កាលពីយប់មិញ តារារ៉េបល្បីឈ្មោះរូបនេះ បានដាក់ចេញនូវបទថ្មីខ្លួន មិនត្រឹមតែជាបទថ្មីរបស់ខ្លួនទេ តែក៏ជាបទថ្មីរបស់កម្ពុជាដែល បង្កប់នូវសិល្បៈបុរាណ ចាប៉ីដងវែង បូកបញ្ចូលសិល្បៈទំនើប រ៉េប ធ្វើឲ្យបទចម្រៀងនេះ កាន់តែគួរឲ្យទាក់ទាញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា បទថ្មីនេះ ត្រូវបានចូលរួមច្រៀងដោយ ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ជាសិល្បករជំនាញខាង ចាប៉ីដងវែង។ គួរបន្ថែមថា ចាប៉ីដងវែង ជាបេតិកភណ្ឌមួយក្នុង ចំណោមបេតិកភណ្ឌដទៃផ្សេងទៀត បា្រដកណាស់ ទើបតែបង្ហាញបានត្រឹមតែកន្លះថ្ងៃ តែបទនេះ ទទួលការទស្សនាមិនក្រោម ៤សែនឡើយ៕