
គិតមកដល់ពេលនេះអ្នកលេងបាល់ទះស្ទើរតែទាំងអស់ តែងមានការយល់ច្រលំថា « លោតវ៉ៃសេវាថៃ » មានប្រភពមកពីថៃ ដោយសំអាងទៅលើឈ្មោះ តាមពិតឈ្មោះនេះជាការហៅតតគ្នា ហើយការលោតវ៉ៃនេះគឺមានឈ្មោះ Asian Serve ដែលមានការយល់ព្រមឲ្យប្រើក្នុងប្រទេសនៃតំបន់អាស៊ី។

បើតាមឯកសារ ដែលបានផ្ដល់ឲ្យ ពីសហព័ន្ធកីឡាបាល់ទះកម្ពុជា បានពន្យល់យ៉ាងដូច្នេះថា ឈ្មោះ «លោតវ៉ៃសេវាថៃ» មិនមានឯកសារណាមួយមកបញ្ជាក់ឡើយ ហើយសាស្ត្រាចារ្យបាល់ទះល្បីឈ្មោះ ដែលមានប្រភពមកពីថៃក៏មិនមានដែរ។ ប៉ុន្តែសាស្ត្រាចារ្យបាល់ទះដែលមានដំបូងនៅគេនៅក្នុង Asian គឺមកពីជប៉ុនឯនោះទេ ដែលមានឈ្មោះបោះសំឡេងពេញសហព័ន្ធកីឡាបាល់ទះអន្តរជាតិ ។

រំលឹកថា ឈ្មោះលោតវ៉ៃសេវាថៃ ឬ លោតទះថៃនេះ គឺដោយសារកីឡាករបាល់ទះកម្ពុជា ជាអ្នកហៅដោយខ្លួនឯង ក្រោយពេលចេញទៅលេងនៅក្រៅប្រទេស ក្នុងតំបន់អាស៊ាន ( Sean ) ហើយឃើញថៃ លោតវ៉ៃមុនគេ ៕