ទឹកចិត្តប្រពៃណាស់! តារាសម្តែងសុិន យូប៊ីន ដើម្បីជួយមន្ទីពេទ្យគន្ធបុផ្ផាបានបរិច្ចាកថវិការរហូតដល់ទៅ

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ ពិធិការិនី និងជាតារាសម្ដែងរូបស្រស់កញ្ញា សុិន យូប៊ីន ដែលបច្ចុប្បន្ននេះ កញ្ញា បានក្ដោបយកប្រជាប្រិយភាពជាច្រើន មិនថាក្នុងស្រុកឬក្រៅស្រុកនោះទេ។ដោយឡែក ស៊ីន យូប៊ីន គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់ប្រចាំប្រទេសកម្ពុជា ដោយមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និង មានចរិតរួសរាយប៉ុណ្ណោះទេ ប៉ុន្តែតារាសម្តែស្រីវ័យក្មេងរូប នេះ ក៏ជាតារាខ្មែរមួយរូបដែលតែងតែបង្ហាញចិត្តសប្បុរសធម៌ចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនជួយសង្គមជាតិ

តាមរយៈសកម្មភាពជា ច្រើនមកហើយកាលពីកន្លងទៅនេះ ។ ក្នុងនោះដែរ បន្ទាប់ពីការបរិច្ចាគថវិកាជួយសង្គមជាតិ ក្នុងគ្រាប្រទេសកំពុងជួបវិបត្តកូវីដ ១៩ និង គ្រោះទឹកជំនន់កាលពីកន្លងទៅនោះ ថ្មីៗនេះតារាសម្តែង ស៊ីន យូប៊ីន ក៏បានបញ្ចេញថវិកាផ្ទាល់ខ្លួនជាបន្តទៀត ចូលរួមក្នុងមូលនិធី គន្ធបុប្ផាកម្ពុជា ដើម្បីបុព្វហេតុជួយដល់កុមារកម្ពុជា ដែលកំពុងត្រូវការការយកចិត្តទុកដាក់ និង ជួយសង្គ្រោះនោះ ។ យ៉ាងណាមិញ តាមរយៈទំព័រហ្វេសប៊ុក មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី ១១ ខែវិច្ចិកា​ឆ្នាំ ២០២០ កន្លងទៅនេះថា

តារាសម្តែង ស៊ីន យូប៊ីន បានចូល រួមបរិច្ចាគថវិកាចំនួន ៨០០០ ដុល្លារអាមេរិក ដែលគិតជាប្រាក់រៀលគឺមានប្រមាណជា ៣២ ០០០ ០០០ រៀល ។ ទឹកប្រាក់ដែលតារាសម្តែងស្រីរូបស្រស់នេះបានចូលរួមនោះ គឺការកាត់កម្រៃពីការលក់តែគជ់របស់នាង ដើម្បីរួមគ្នារក្សានិរន្តភាព នៃកិច្ចដំណើការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅព្រះរាជាណាចក្រកម្ពុជា និង ក្នុងគោលដៅរួមតែមួយ គឺសង្គ្រោះ និង លើកកម្ពស់សុខុមាលភាពកុមារនៅកម្ពុជា ។