ត្រៀមខ្លួន!!! WHO ព្រមានថាប្រទេសនៅតំបន់ទាំងនេះ អាចនឹងផ្ទុះឡើងរលកទី៣ កូវីដ-១៩ នៅ…

ប្រេសិតពិសេសម្នាក់របស់អង្គការសុខភាពពិភពលោក (WHO) បានព្យាករថារលកទី៣ COVID-19 អាចនឹងផ្ទុះឡើង នៅក្នុងទ្វីបអឺរ៉ុប នៅដើមឆ្នាំ២០២១ខាងមុខនេះ បើសិនជារដ្ឋាភិបាលអឺរ៉ុបទាំងអស់ បរាជ័យក្នុងការចាត់វិធានការចាំបាច់នានា ដើម្បីទប់ស្កាត់រលកទី២ នៃជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានស្វីស នៅថ្ងៃអាទិត្យនេះ ប្រេសិតពិសេសអង្គការ WHO លោក David Nabarro បានគូសបញ្ជាក់ដូច្នេះថា៖ «ពួកគេ (អឺរ៉ុប) បានខកខានក្នុងការចាត់វិធានការចាំបាច់នានា កំឡុងរដូវក្ដៅ បន្ទាប់ពីពួកគេអាចគ្រប់គ្រងរលកទីមួយបាន»។ លោក David បន្ថែមទៀតថា ៖ «បច្ចុប្បន្ន យើងកំពុងប្រឈមមុខនឹង រលកទី២ ដូច្នេះបើសិនជាពួកគេមិនចាត់វិធានការចាំបាច់ទេ នោះយើងនឹងបានឃើញរលកទី៣ នៅដើមឆ្នាំក្រោយនេះ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា បើតាមលោក David Nabarro បណ្ដាប្រទេសក្នុងតំបន់អាស៊ី និងតំបន់ដទៃទៀត ក៏មិនត្រូវបន្ធូរបន្ថយវិធានការរឹតត្បិតលឿនរហ័សពេកនោះដែរ ពោលគឺត្រូវធ្វើ ដោយសន្សឹមៗ។ បច្ចុប្បន្ន តំបន់អឺរ៉ុបទាំងមូល កំពុងប្រឈមមុខនឹងរលកទី២ COVID-19 ដោយអាល្លឺម៉ង់ និងបារាំង កាលពីថ្ងៃសៅរ៍ម្សិលមិញ បានរកឃើញ COVID-19 រួមបញ្ចូលគ្នា ៣៣,០០០នាក់។

ចំណែកឯ ស្វីស និងអូទ្រីស បានរាយការណ៍ពីករណីឆ្លងប្រចាំថ្ងៃរាប់ពាន់ករណី ខណៈតួកគី រកឃើញអ្នកឆ្លង ៥,៥៣២នាក់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​