
វីរបុរសកីឡាករ Carlito បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល បន្ទាប់ពីបានបង្ហាញមុខជាថ្មីលើសង្វៀន WWE ក្នុងកម្មវិធី Royal Rumbel កាលពីខែមុន។

ក្រុមអ្នកគាំទ្របាននាំគ្នាបើកភ្នែកធំៗ ពេលឃើញCarlito ប្រែងរូបរាងសាច់ដុំធំជាងមុខ ខណៈមានវ័យ៤១ឆ្នាំទៅហើយ។ អ្នកកីឡាករដែលសក់សំពោងនិងចូលចិត្តហូបផ្លែប៉ោមបានចូលរួមជាមួយ WWE កាលពីឆ្នាំ២០០៣។


Carlito ត្រូវបានគេជាគូសត្រូវរបស់ Ric Flair និង John Cena កាលពីអតីតកាល មុនពេលចាកចេញពី WWE នៅឆ្នាំ២០១០។ កីឡាករដែលមានឈ្មោះពិត Carlos Colon មានទម្លាយពីអាថ៌កំបាំងនៃការប្រែរូបរាងថា គេបានចូល Gym និងរៀបចំរបបអាហារច្បាស់លាស់។ អាហារដែលគេតែងបរិភោគមាន បន្ថែស្ពៃ ទ្រូងមាន់និងផ្លែប៉ោម៕