- ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៩
ខេត្តក្រចេះ ៖ ប្រធានមន្ទីរសទេសចរណ៍ខេត្តក្រចេះ មានគម្រោងរៀបចំចងក្រងសហគមន៍ទេចរណ៍ថ្មីមួយទៀតឈ្មោះថា«សហគមន៍ទេសចរណ៍កោះព្រហ្មចារីយ៍» ហើយក៏ព្រោះតែចង់កែប្រែតំបន់កោះទាំងនោះ ឲ្យក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ល្បីឈ្មោះមួយទៀតសម្រាប់ខេត្តក្រចេះ បន្ទាប់ពីតំបន់ទេសចរណ៍ទឹកជួរទន្លេមេគង្គកាំពី ។
ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ លោក ជួប រតនា បានថ្លែងឲ្យដឹងនៅថ្ងៃទី៨ ឧសភា នេះថា គម្រោងការបង្កើតសហគមន៍ខាងលើនេះ គឺត្រូវធ្វើឡើងនៅរដូវស្សាខាងមុខ ។ លោកថា នៃមន្ទីរទេសចរណ៍បានរៀបចំផែនការយ៉ាងច្បាស់លាស់មួយ ដើម្បីចងក្រងសហគមន៍នេះឡើង ដូចជាការបង្រៀនពលរដ្ឋឲ្យចេះរៀបចំលក់ដូរចំណីអារហារ សម្រាប់បម្រើសេវាទេចរណ៍ ការរៀបចំសហគមន៍ទូកចម្លង សម្រាប់ដឹកជញ្ជូនភ្ញៀវ ពិសេសនោះ ការកំណត់ទីតាំងត្រឹមត្រូវពីសំណាក់អាជ្ញាធរសម្រាប់ភ្ញៀវលេងទឹក លំហែកាយដោយមិនបារម្ភពីសុវត្ថិភាព។


«កោះព្រហ្មចារីយ៍»គឺជាកោះមួយមានទំហំផ្ទៃធំគួរសម ។ កោះនេះ មានទីតាំងនៅកណ្តាលដងទន្លមេគង្គ ក្នុងខេត្តក្រចេះ នៅត្រើយម្ខាងក្នុងភូមិសាស្ត្រឃុំជ្រោយបន្ទាយ ស្រុកព្រែក ប្រសព្វ ទល់មុខឈាងខាងជើងតំបន់អន្លង់ផ្សោត និងទឹកជួរទន្លេមេគង្គកាំពី ។ កោះព្រហ្មចារី មានអំណោយផលល្អយ៉ាងខ្លាំងលើសក្តានុពលអេកូទេសចរណ៍ ក្នុងដងទន្លេមេគង្គ។ តែបើទោះជាយ៉ាងណាកោះនេះ មិនសូវទទួលបានភ្ញៀវទេចរទៅលេងលំហែច្រើននោះទេ ដោយសារតែខ្វះសម្ភារជិះឆ្លង និងបារម្ភពីសុវត្ថិភាពផង ។

អ្វីដែលជាភាពទាក់ទាញបំផុតនោះ កោះព្រហ្មចារីដែលបានដុះលើផ្ទៃទឹកពីខ្សាច់ ដែលមានល្បាយស.ក្បុះ កោះនេះ ក៏សម្បូរទៅដោយតំបន់ព្រៃលិចទឹក ដែលជាជំរកត្រីពងកូន។ មិនតែប៉ុណ្ណោះ ដើមឈរដុះឬសដែលជាជំរកសត្វស្លាបគ្រប់ប្រភេទបានដុះជាជួរៗ តាមបែប ធម្មជាតិនៅតាមជ្រលងទឹកហូរលើខ្សាច់រឹមៗ គួរឲ្យចង់គយគន់ហើយអ្នកទេចរណ៍ក៏អាចងូត ទឹកលេងបាន។ ក្រៅពីនោះក៏នៅមានបណ្តុំកោះតូចៗនៅក្បែរៗនោះបានដុះអមសងខាង កណ្តាលខ្សែទឹកហូរ ពីដងទន្លេមេគង្គ ដែលជាទិដ្ឋភាពមួយគួរឲ្យទាក់ទាញ។

កោះព្រហ្មចារីយ៍នេះ ត្រូវបានគេនិយាយថា មានឈ្មោះល្បីពីសោភណ្ឌភាពស្រស់ស្អាត បែបធម្មជាតិជាយូរណាស់មកហើយ តែមិនមានអ្នកទៅលេងនោះទេ។ ជាមួយគ្នានេះដែរពល រដ្ឋរស់នៅក្នុងមូលដ្ឋានតំបន់ជាប់កោះនេះ សព្វថ្ងៃក៏មិនទទួលបានចំណូលទេសចរណ៍ពីកោះមួយនេះដែរ។ ក៏ព្រោះតែសព្វថ្ងៃពួកគាត់បានចាប់យករបរនេសាទ និងការចូលព្រៃដើម្បី បបាញ់ក៏ដូចជាការចូលព្រៃកាប់ឈើលក់ជាដើម។






(កែសម្រួលដោយ៖ សុឃាក់)
ប្រភព៖ កោះសន្តិភាព