ខ្លាំង! Baifern Pimchanok ក្លាយជាតារាតំណាងផលិតផលវ៉ាដាច់គេរបស់ថៃពេលនេះ

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ សង្កេតឃើញ​ថា​ Baifern Pimchanok កាន់​តែ​មមាញឹក​នឹង​ការងារ​សិល្បៈ​ និង​ល្បី​ឈ្មោះ​ខ្លាំង​បំផុត​តាម​រយៈ​ការងារ​ផ្សេងៗ​ ពិសេស​ការ​ថត​ស្ប៉តពាណិជ្ជកម្ម។

ផ្អែក​តាម​ប្រភពព័ត៌មាន​ចេញ​ផ្សាយ​ Baifern គឺ​ជា​តារាតំណាង​ ឬទូតសុឆន្ទៈ​របស់​ផលិតផល​ធំៗ​ដល់​ទៅ​ ៨​ឯណោះ​នៅឆ្នាំ​នេះ។ ក្រៅពី​មមាញឹក​ និង​ជោគជ័យ​ខ្លាំង​នឹង​ការងារ​នេះ​ នាង​ក៏​នឹង​មាន​មុខ​ក្នុង​ខ្សែភាពយន្ត​ខ្នាតធំ ២​ទៀត​ដែរនៅ​ឆ្នាំ ២០២០​នេះ។ រឿង​ដំបូង​មាន​ចំណងជើង​ថា​ «Laser Candy» សម្ដែង​ជាមួយនឹង​ Mario Maurer និង​រឿង​ទី២ សម្ដែង​ជាមួយ​ Nadech Kugimiya ជាភាពយន្តបែប​កំប្លែង។

ជាមួយ​គ្នា​នោះ​ អ្នក​គាំទ្រ​ច្បាស់​ជា​ដឹង​ថា​ ពេល​នេះ​នាង​ក៏​កំពុង​ថត​រឿង​ភាគ​ថ្មី​ជាមួយ​នឹង​ ដៃគូរឿង​ «Friendzone» Nicne Naphat ផងដែរមានចំណង​ជើង​ថា​ «Sroi Sabunga»។ មិនទាន់​ចប់​ទេ​ ព្រោះ​តាម​ដំណឹង​ចុង​ក្រោយ​ Baifern ក៏​នឹង​រួម​សម្ដែង​ជាមួយ​នឹង​ Sean Jindachot តាម​រយៈរឿង​ភាគ​ថ្មី​ដូចគ្នា​មាន​ចំណងជើង​ថា​ «Sinaeha Saree»៕