
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាល នឹងចរចាទិញយកមន្ទីរពេទ្យ «នគរទេព» ដើម្បីយកធ្វើជាកន្លែងព្យាបាលអ្នកជំ.ងឺ.កូ.វី.ដ១៩។ ហើយក្រោយពីទិញមន្ទីរពេទ្យនេះបាន រដ្ឋនឹងធ្វើការប្ដូរឈ្មោះទៅជាងមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។

បន្ទាប់ពីទទួលបានដំណឹងថា រដ្ឋាភិបាល មានគម្រោងចរចាទិញមន្ទីរពេទ្យខាងលើ ដើម្បីស.ង្រោ្គះប្រជាជនខ្មែរ ម្ចាស់ក្រុមហ៊ុនធំៗជាច្រើននៅក្នុងស្រុកខ្មែរ មិនអោបដៃឈរមើលនោះឡើយ ពោលគឺពួកគាត់បានប្រកាសបរិច្ចាគថវិការរាប់លានដុល្លារ តាមរយៈសម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមចំណែកក្នុងសកម្មភាពសង្គមខាងលើនេះ។ ក្នុងនោះមានដូចជា៖


១. ក្រុមហ៊ុន ជីបម៉ុង ហ្គ្រុប បានបរិច្ចាគថវិកា២លានដុល្លារ ២. អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន L.Y.P គ្រុប បរិច្ចាគថវិកាចំនួន ២លានដុល្លារ


៣. អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមគ្រួសារ បានបរិច្ចាគថវិកាចំនួន ២លានដុល្លារ ៤. មេធំ ផលិតកម្ម Galaxy Navatra ប្រកាសបរិច្ចាគថវិកា៣លាន៥សែនដុល្លារ៕
