ក្រោយឃើញក្រុមគ្រួសារមួយត្រូវភ្លើង ឆេះផ្ទះអស់គ្មានសល់អី និងយកតង់មកប្រក់ធ្វើជាដំដបូលស្នាក់នៅបែបនេះ ស្រាប់តេលោកស្រី ទ្រី ដាណា ក៏បានធ្វើរឿងមួយនេះភ្លាម

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នេះ លោកស្រី ទ្រី ដាណា បានមានក្តីអាណិតអាសូរជាខ្លាំងចំពោះក្រុមគ្រួសារមួយ ដែលត្រូវបានភ្លេីងឆេះផ្ទះអស់ រួចក៏បានយកតង់មកប្រក់ធ្វេីជាដំបូល ដេីម្បីបានស្នាក់នៅជាបណ្តោះអាសន្ន ពិតជាគួរឲ្យអាសូរណាស់។ ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានមានការរៀបរាប់ឲ្យដឹងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«មានគេប្រាប់ថា ផ្ទះគាត់ឆេះអស់ហើយ គ្មានសល់អីទេ ខ្លោចចិត្តណាស់លោកអើយ កន្លែងខ្ញុំធ្លាប់ទៅចែកអំណោយជូនពួកគាត់ ២ដង នៅភ្នំពីរ ខេត្តក្រចេះ។ កន្លែងនោះ ខ្សត់ណាស់ ប្រជាជនគាត់ពឹងតែលើការធ្វើចម្ការ និងចូលព្រៃ ឥឡូវមកឆេះផ្ទះអស់ទៀត។ ឃើញគាត់យកតង់មកធ្វើជម្រកនេះសម្រាប់កូនៗ ពិតជាខ្លោចចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញរូបភាព ចង់តែទៅភ្លាមៗ ផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់ តែឥឡូវមិនអាចទៅបានទេ ដោយសារកូវីដ១៩ បានត្រឹមតែផ្ដាំគេជួយទិញស្បៀង និងសម្ភារៈប្រើប្រាស់ជូនគាត់ ដើម្បីដោះស្រាយបណ្ដោះអាសន្ន។ ខ្ញុំទៅ ២ដង ក៏នៅតែចង់ទៅទៀត ព្រោះមានអារម្មណ៍ថាអាណិតពួកគាត់។ ខ្ញុំនឹងឱ្យគេយកស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ជូនលោកពូ និងក្មេងៗ បានប្រើប្រាស់។ ឱ្យតែស្ថានភាពកូវីដបានធូរស្រាល ខ្ញុំនឹងធ្វើដំណើរទៅតំបន់នោះទៀត ចូលរួមការពារទាំងអស់គ្នាណាបងប្អូន ដើម្បីលុបបំបាត់កូវីដ»។