ក្រសួង​សុខាភិបាល​​​ប្រកាស​ផ្លូវការ​ អំពី​ករណីស្លាប់​ទី១២ ដោយ​កូវីដ-១៩

នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២១​នេះ​ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ជា​ផ្លូវ​ការ​អំពី​​​ករណី​ស្លាប់​ទី​១២​ ដោយសារ​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា​។

ករណី​ទី​១២​នេះ​ ជា​ស្ត្រី​ជន​ជាតិខ្មែរវ័យ ៥៦ឆ្នាំ ដែល​ រស់​នៅ​សង្កាត់​វាល​វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ​ ​បានទទួលមរណភាពក្នុងពេលដែលកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ កាល​ពី​ព្រឹកមិញ​នេះ​ ក្រោយ​រកឃើញមានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២១​កន្លងទៅ ។

បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​ ក្រុមគ្រូពេទ្យ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ ស្ត្រី​ជនជាតិខ្មែរវ័យ ៥៦ឆ្នាំនេះបាន​ស្លាប់​បាត់​បង់​ជីវិត​ ដោយ​សារ​វិបត្តិ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​ និង​រលាក​សួត​ទាំង​សង​ខាង​ធ្ងន់ធ្ងរ​បណ្ដាល​មក​ពី​វីរុសកូវីដ-១៩​៕