
រាជធានីភ្នំពេញ៖ មន្ត្រីកំពូលនៃក្រសួងទេសចរណ៍បង្ហាញការព្យាករណ៍របស់ខ្លួនថា នៅឆ្នាំ ២០២០នេះកម្ពុជាប្រឈមការបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍មានរហូតដល់ជិត១លានដុល្លារអាមេរិកដែលបង្កដោយ វីរុស កូរ៉ូណា-១៩ (Covid-19) ដោយផ្នែកលើទិន្នន័យ ដែលកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ៦,៦លាននាក់កាលពីឆ្នាំ ២០១៩ ។
លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍មានប្រសាសន៍ក្នុងសន្និ សីទសារព័ត៌មានស្តីពី «វឌ្ឍនៈភាព និងទិសដៅការងារបន្តរបស់ក្រសួងទេសចរណ៍កាល ពីថ្ងៃទី ២ខែមីនា ឆ្នាំ ២០២០នេះថា ទាក់ទងនិងចំណូលនៅក្នុងវិស័យទេចរណ៍កាលពីឆ្នាំ ២០១៩ ទទួលបានពីទេសចរអន្តរជាតិមានប្រមាណជាង ៥.០០០លានដុល្លារអាមេរិក ហើយទេសចរក្នុងស្រុកមានប្រមាណ ៥០០លានដុល្លារអាមេរិកដែលបានចាក់បញ្ចូលទៅ ក្នុងចរន្តសេដ្ឋកិច្ចជាតិ ។

លោករដ្ឋលេខាធិការបន្តថា «តាមការសិក្សាអំពីផលប៉ះពាល់ដែលបង្កដោយ Covid-19 យើងបាននិងកំពុងសិក្សារឿងនេះយ៉ាងលម្អិត ពិសេសធ្វើការជាមួយផ្នែកក្រសួងពាក់ព័ន្ធ ។ យើងមានការថមថយនៃភ្ញៀវទេសចរនៅទូទាំងប្រទេសនៅពីរខែដើមឆ្នាំ ២០២០នេះ មានប្រមាណ ១៥% ។ តែបើសិនសេនារីយោដែលបានបញ្ជាក់ថានៅដើមឆ្នាំ ២០២០នេះ មានស្ថានភាពប្រសើឡើងខ្លះមកវិញ អ៊ីចឹងសរុបនៅឆ្នាំ ២០២០មានក្នុងរង្វង់ ១០% ផលប៉ះពាល់នេះធ្វើឱ្យបាត់ចំណូលដែលយើងធ្លាប់ទទួលបានដូចឆ្នាំ ២០១៩ ពីភ្ញៀវ ទេសចរអន្តរជាតិ» ។
លោក ទិត ចន្ថា មានប្រសាសន៍ទៀតថា « កាលពីជំងឺសារនៅឆ្នាំ ២០០២ ឬ ២០០៣ យើង ក៏ថយ ១០% តែកាលនោះទេសចរអន្តរជាតិដែលកម្ពុជាទទួលបានក្នុងឆ្នាំ ២០០៣ មាន ប្រមាណ ៧០ម៉ឺននាក់ តែមកដល់ឆ្នាំ ២០១៩ នេះមាន ៦,៦លាននាក់ ។ កម្ពុជាទទួលបាន ភ្ញៀវទេសចរអន្តរជាតិ ៧០ម៉ឺននាក់យើងថយ ១០% យើងបាត់ចំណូល ៧ម៉ឺនដុល្លារអា មេរិក ប៉ុន្តែឥឡូវនេះយើងមាន ៦,៦លាននាក់ថយចុះ ១០% មានប្រហែល ៦៦ម៉ឺនដុល្លារ ឬប្រហាក់ប្រហែល ១លានដុល្លារអាមេរិកនៃការថមថយចំណូលដែលមកពីវិស័យ ទេសចរណ៍» ។
ទន្ទឹមនឹងការព្យាករណ៍ថាកម្ពុជាប្រឈមការបាត់ចំណូលជិត ១លានដុល្លារអាមេរិកនៅឆ្នាំ ២០២០នេះ បើតាមថ្នាក់ដឹកនាំក្រសួងទេសចរណ៍ គឺក្រសួងបានដាក់ចេញ ឬមានវិធានា ការធំៗចំនួន ៤ ដើម្បីឆ្លើយតបនឹងដោះស្រាយចំពោះមុខដែលបង្កដោយ វីរុស Covid 19 នេះ ។

រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍លើកឡើងថា យើងមានវិធានការសំខាន់ធំៗ ៤ ក្នុងការដាក់ចេញ ឆ្លើយតបនឹងជំរុញការដោះស្រាយបញ្ហានៃការអភិវឌ្ឍវិស័យទេសចរ ណ៍ ទប់ទល់កត្តាអវិជ្ជមានពីកត្តាខាងក្រៅ Covid 19 ហើយនៅក្នុងវិធានាករគោលធំៗ ដែលរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា ក៏ដូចជាការទទួលអនុវត្តតាមការណែនាំពី ថ្នាក់ដឹកនាំ ។ យើងបានពង្រីកវិធានការទាំងនោះទៅជាការអភិវឌ្ឍន៍ នៃសកម្មភាពនៅ ក្នុងដំណាក់កាលដោះស្រាបបញ្ហា ឬឆ្លើយតប ។
លោកបន្តថា អំពីវិធានការចំពោះមុខដែលជាវិធានការអាទិភាពទាំង ៤ ដែលក្រសួងទេស ចរណ៍បានដាក់ចេញ និងអនុវត្តប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ នឹងជំរុញឱ្យមាន ប្រសិទ្ធភាពក្នុងការឆ្លើយតបបានទាន់ពេលវេលាពីបញ្ហា Covid 19 រួមមាន៖ ទី ១- ជំរុញសកម្មភាពសទេសចរណ៍ផ្ទៃក្នុង នៅពេលមានការថមថយនៃស្ថានភាព ទេសចរណ៍អន្តរជាតិមកដល់ដែលយើងបានដឹងហើយថាវាជាបញ្ហាសកល ។ នៅពីរខែ ដើមឆ្នាំ ២០២០នេះមានការថមថយក្នុងរង្វង់ ១៥% នៃទេសចរអន្តរជាតិធ្លាប់តែមាន កំណើន ។ ទី ២-នៅតែស្វាគមន៍លំហូរទេសចរអន្តរជាតិ ដោយមិនមានការរឹតបណ្តឹង ឬបិទអ្វីទាំងអស់ គឺមានតែការជួយសម្រួលធ្វើយ៉ាងណាឱ្យការធ្វើដំណើរមានភាពងាយ ស្រួលដើម្បីទាក់ទាញទេសចរអន្តរជាតិចូលកម្ពុជា ។

ប៉ុន្តែស្របគ្នានេះយើងបានដាក់ចេញ វិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយ ។ ទី ៣- ធ្វើឱ្យគោលដៅទេសចរណ៍សំខាន់ៗ គឺអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឱកាសដែលភ្ញៀវមានការថមថយខ្លះ គឺយើងយក ពេលក្នុងការរៀបចំផ្ទះសំបែង ផលិតផល ហេដ្ឋារចនាសម្ព័ន្ធឱ្យស្អាត ដើម្បីត្រៀមនៅពេល បញ្ហានេះត្រូវបានដោះស្រាយ យើងសង្ឃឹមថានឹងមានភ្ញៀវទេសចរមកកាន់កម្ពុជាច្រើន និង ទី ៤- បើសិនយើងឃើញមានការប៉ះពាល់ គឺរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ ជួយសម្រួលការលំបាកពិសេសជួយទៅដល់អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ ។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍កាលពីឆ្នាំ ២០១៩ កន្លងទៅនេះកម្ពុជាទទួលបាន ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៦លាននាក់ហើយមានកំណើនបន្ថែមប្រមាណ ៦,៦% ។ នៅក្នុងអត្រានេះឃើញថាវិស័យទេចរណ៍បានចូលរួមវិភាគទានយ៉ាងខ្លាំងដល់ការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈកំណើនវិស័យទេសចរណ៍ ការអភិវឌ្ឍសង្គមកម្ពុជា ក្នុងនោះវិស័យទេសចរណ៍បានរួមចំណែកប្រមាណជាង ១៣% នៃផលិតផលសរុបក្នុង ស្រុក (ផ.ស.ស ) របស់កម្ពុជា ហើយថែមទាំងបានបង្កើតការងារ ៦៣ម៉ឺនកន្លែងដោយ ផ្ទាល់ និងរាប់ម៉ឺនកន្លែងផ្សេងទៀតដោយប្រយោលនៅកម្ពុជា ៕